សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូត រដ្ឋទូត ប្រទេសជាច្រើនប្រចំានៅកម្ពុជា ចូលរួមបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦
ឯកអគ្គរាជទូត រដ្ឋទូត ប្រទេសជាច្រើនប្រចំានៅកម្ពុជា ចូលរួមបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/3/2019 8:42:59 PM )

ឯកអគ្គរាជទូត និងរដ្ឋទូត ជាច្រើនប្រចំានៅកម្ពុជា បានចូលរួមបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ។ រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៣ បន្ទាប់ពីបានវិស្សមកាលរយៈពេលបីខែកន្លងមក។ វិស្សមកាលដែល ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា បានចុះស្វែងយល់សុខទុក្ខពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន និងបានចូលរួមការងារសង្គម និងការ ពង្រឹងវិស័យការទូតសភានៅក្នុង និងក្រៅប្រទេសជាច្រើនរួចមក។

ការបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១០៧រូប និងមានវត្តមានចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត រដ្ឋទូត និងតំណាង ព្រមទំាងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ ប្រចំានៅកម្ពុជាច្រើនទៀត។ មានដូចជា ស្ថាទូតសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតគុយប៉ា ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអង់គ្លេស ស្ថានទូតសឹង្ហបូរី ស្ថានទូតបារំាង ស្ថានទូត ជប៉ុន ស្ថានទូតថៃ និងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនទៀត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។

សម័យប្រជុំរដ្ឋសភា លើកទី៣ ពេលនេះ មានរបៀបវារៈចំនួន៧ រួមមាន៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ អង្គការហាមឃាត់អាវុធគីមី។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

ជាការកត់សម្គាល់ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើជូនសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ ព្រះមហាក្សត្របាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការ បម្រើការងារដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន