រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូត ប្រទេសអារ៉ាប់ប៊ីសាអូឌីត ជម្រាបសម្តេចប្រធានរដ្ឋសភាថា នឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយកម្ពុជា
ឯកអគ្គរាជទូត ប្រទេសអារ៉ាប់ប៊ីសាអូឌីត ជម្រាបសម្តេចប្រធានរដ្ឋសភាថា នឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/2/2019 8:24:35 PM )

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម (H.E.Mr. Saud F.M. AL Suwelim) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រចំាព្រះរាជាណាចក្រកម្ពុជា បានជម្រាប សម្តេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយ ជំរុញលើកទឹកចិត្តប្រជាជនអារ៉ាប់ប៊ីសាអូឌីត មកធ្វើវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម បានជម្រាបសម្តេចប្រធានរដ្ឋសភាបន្ថែមថា នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹង ខិតខំជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែស៊ីជម្រៅ។ ពិសេសឯកឧត្តមនឹងធ្វើជាស្ពាន ក្នុងការពាំនាំគម្រោងសំណើរបស់ កម្ពុជាទៅជូនរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងពីរាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត មកជូនរាជរដ្ឋាភិបាលកម្ពុជាវិញ។ ឯកឧត្តមឯកអគ្គ- រាជទូតមានសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរ ឬក្រសួងនានានៃប្រទេសទំាងពីរ នឹងមានឱកាសជួបពិភាក្សាគ្នា ដោយផ្ទាល់ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យដូចបានលើកឡើងពីខាងលើនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសវនាការជាមួយ ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ សម្តេចប្រធានមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ និងអបអរសាទរ ចំពោះការលើកឡើងរបស់ ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ បានបង្កើតនូវកិច្ចព្រមព្រៀងជាមួយគ្នា មួយចំនួន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអង្គសហប្រជាជាតិ ហើយកិច្ចសហប្រតិបត្តិការទំាងនេះ ថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទំាងក្នុងតំបន់ និងសកលលោក ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អារ៉ាប់ប៊ីសាអូឌីត ដែលកន្លងមក បានជួយផ្តល់ អាហារូបករណ៍ដល់និសិ្សតកម្ពុជា បានទៅសិក្សានៅអារ៉ាប់ប៊ីសាអូឌីត និងស្នើឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត បន្ត និងបង្កើនការផ្តល់ អាហារូបករណ៍ដល់និសិ្សតកម្ពុជា ឱ្យកាន់តែច្រើនឡើង។

ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម បានវាយតម្លៃខ្ពស់ចំពោះការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ ពលរដ្ឋទូទៅ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ អ៊ីស្លាម និងសាសនាដ៏ទៃទៀត បានប្រតិបត្តិជំនឿសាសនារបស់ខ្លួនបានយ៉ាងពេញលេញ។ ឯកឧត្តមឯកអគ្គរាជទូត បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ ការគោរពអញ្ជើញនេះសម្តេចបានទទួលយក ដោយបានបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន