សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រទេសវៀតណាមបកប្រែសៀវភៅនិយាយពីប្រវត្តិសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទុកជាឯកសារសិក្សាស្រាវជ្រាវ
ប្រទេសវៀតណាមបកប្រែសៀវភៅនិយាយពីប្រវត្តិសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទុកជាឯកសារសិក្សាស្រាវជ្រាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/23/2019 7:23:00 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ តុង ធី ហ្វុង (Tong Thi Phong)​ អនុប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសកាហ្សាក់ស្ថាន នារសៀលថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រធានសភា អាស៊ី-អឺរ៉ុប លើកទី៤។

នៅក្នុងជំនួបនេះ លោកជំទាវ តុង ធី ហ្វុង បានជម្រាបសម្តេចថា​ ដោយពិនិត្យឃើញសៀវភៅនិយាយពីប្រវត្តិរបស់សម្តេច មានសារៈ- សំខាន់ និងខ្លឹមសារល្អភាគីវៀតណាម នឹងបកប្រែសៀវភៅនោះទៅជាភាសាវៀតណាម ទុកជាឯកសារសិក្សាស្វែងយល់ដល់យុវជន ជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅចូលរួមមហា- សន្និបាតអន្តរសភាអាស៊ានដែលហៅកាត់ថា AIPA​លើកទី៤១ និងកិច្ចប្រជុំសមាជិកសភាស្រ្តីនៃរដ្ឋសភាកម្ពុជា-វៀតណាម ដែលរដ្ឋសភា វៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទំាងនោះ នៅឆ្នាំ២០២០ខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបភាគីវៀតណាមថា​នឹងលៃលកពេលសមស្របតបតាមការអញ្ជើញនេះ តែសម្តេចបានលើកឡើងថា នៅក្នុងឆ្នាំ២០២០ខាងមុខនោះ សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ផងដែរ។ សម្តេចមាន ជំនឿយ៉ាងមុតមាំថា​ រដ្ឋសភាប្រទេសវៀតណាមនឹងដឹកនាំមហាសន្និបាតលើកទី៤១ អាយប៉ា ប្រកបដោយផ្លែផ្កា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន វាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ និងការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋសភា ទាំងពីរ​ នៅលើវេទិកាអន្តរសភានានា។សម្តេចបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងការសាងសង់អគាររដ្ឋបាលកម្ពស់១២ជាន់ ដែលសំណង់អគារនេះនឹងលេចជារូបរាងនាពេលខាងមុខនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន