រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងសន្និសីទសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា ក្នុងប្រទេសប៉ារ៉ាហ្គាយ
ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងសន្និសីទសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា ក្នុងប្រទេសប៉ារ៉ាហ្គាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2019 11:26:57 PM )

តបតាមការអញ្ជើញរបស់សហភាពអន្តរសភា(IPU) និងសភាប្រទេសប៉ារ៉ាហ្គាយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធាន គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំសមាជិករដ្ឋសភាវ័យក្មេង ចូលរួមក្នុងសន្និសីទសកល លើកទី៦ នៃសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា ដែលហៅកាត់ថា (IPU) នៅប្រទេសប៉ារ៉ាហ្គាយ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសកលនេះ ឯកឧត្តមប្រធានគណៈប្រតិភូ និងសមាជិក បានចែករំលែកពីការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ដល់អង្គសន្និសីទ។ សន្និសីទលើកទី៦ នៃការជួបជុំ សមាជិកសភាវ័យក្មេង របស់IPU បាន ប្រារព្ធធ្វើឡើងក្រោមប្រធានបទ៖ «ការសម្រេចបាននូវ SDGs និងការផ្តល់អំណាចដល់យុវជន តាមរយៈសុខុមាលភាព» ។

ការចូលរួមសន្និសីទ នៃសហភាពអន្តរសភា(IPU) ដែលជាកិច្ចប្រជុំ សម្រាប់សមាជិកសភាវ័យក្មេង នៃសភាសមាជិក IPU នេះ ជាបេសកកម្មដ៏មានតម្លៃ សម្រាប់វិស័យការទូតសភាកម្ពុជា។ កំឡុងពេលចូលរួមសន្និសីទនេះ គណៈប្រតិភូសភាជិកសភាវ័យក្មេងកម្ពុជា ត្រូវចូលរួមកិច្ចប្រជុំជាច្រើន ក្នុងការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនៈយោបល់ជាមួយសមាជិកសភានៃប្រទេសដទៃ ដើម្បី កសាងសុខសន្តិភាព និង ការអភិវឌ្ឍសកលលោក ដោយចីរភាព តាមយន្តការសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន