រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋាននៃស្ថាប័ននីតិប្បញ្ញត្តិ ប្រជុំជាមួយគណ:កម្មការរដ្ឋសភា ពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម
អគ្គលេខាធិការដ្ឋាននៃស្ថាប័ននីតិប្បញ្ញត្តិ ប្រជុំជាមួយគណ:កម្មការរដ្ឋសភា ពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2019 8:19:53 PM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការ រងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមប្រឹក្សាអ្នកច្បាប់ អមរដ្ឋសភា ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម មាន១១ជំពូក ចែកជា១០៧មាត្រា មានគោលបំណងបង្កើតអោយមានរបបសន្តិសុខសង្គម ដើម្បីធានាអោយ មានសមធម៌ សាមគ្គីធម៌ក្នុងសង្គម និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ច្បាប់នេះមាន គោលដៅកំណត់អំពី គោលការណ៍ទូទៅ បែបបទ យន្តការអនុវត្ត និងប្រព័ន្ធថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាព ការងារ ដែលមានវិសាលភាពអនុវត្ត ចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការ តាមផ្លូវអាកាស ផ្លូវទឹក ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានបែងចែកស្ថាប័នរដ្ឋឯករាជ្យជាបី គឺមានស្ថាប័ន នីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។ ស្ថាប័ននីមួយៗ មានមន្ត្រីបម្រើការរៀងៗខ្លួន ហើយមន្ត្រីនៃស្ថាប័ន នីតិប្បញ្ញត្តិ មិនស្ថិតនៅក្រោម ឱវាទរបស់ក្រសួងមុខងារសាធារណៈទេ តែមានភាពស្រប និងគោរពតាមសុគតភាពនៃច្បាប់របស់ក្រសួង មុខងារសាធាណៈ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ ត្រូវបានអ្នកជំនាញច្បាប់របស់អគ្គលេខាធិការដ្ឋាន នៃស្ថាប័ន នីតិប្បញ្ញត្តិទាំងបី លើកយកមកប្រជុំពិភាក្សាគ្នា ជាច្រើនលើកច្រើនសាររួចមកហើយ និងបានជួបប្រជុំជាមួយគណៈកម្មការ ជំនាញទី៨នៃរដ្ឋសភា បន្ថែមទៀត ដើម្បីស្នើសុំអោយគណៈកម្មការជំនាញទី៨នៃរដ្ឋសភា ជួយជំរុញ សម្របសម្រួល ពិនិត្យ កែសម្រួល អក្ខរាវិរុទ្ធ ខ្លឹមសារអោយសមស្របតាម លក្ខណៈបច្ចេកទេសច្បាប់។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអគ្គលេខាធិការដ្ឋាន នៃស្ថាប័ននីតិប្បញ្ញត្តិ ទាំងបី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់លើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខ សង្គមនេះ ហើយលើកយកមកធ្វើ បទបង្ហាញពីចំណុចខ្លាំង និងបញ្ហាប្រឈមផ្សេងៗ ជូនដល់គណៈកម្មការរដ្ឋសភាបានដឹងនាពេលនេះ។

លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា គណៈកម្មការនឹងពាំនាំយកនូវអ្វីដែលអគ្គលេខាធិការដ្ឋាននៃស្ថាប័ននីតិប្បញ្ញត្តិទាំងបី បានធ្វើ បទបង្ហាញនេះ ទៅសិក្សាបន្ថែមទៀត ដើម្បីជាគន្លឹះយកទៅជជែកពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន