សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋ__ លោកជំទាវ ឡោក ខេង ដឹកនាំសហការី ចុះសិក្សាស្វែងយល់វិស័យការងារនៅខេត្តបាត់ដំបង__ គណ:កម្មការសុខាភិបាលនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការប្រើប្រាស់ប័ណ្ណ(ប ស ស) និងប័ណ្ណមូលនិធិសមធម៌ នៅខេត្តពោធិសាត់__ លោកជំទាវ និន សាផុន៖ ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព__ លោកជំទាវ និន សាផុន៖ ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងការពារសុខសន្តិភាព__ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំថែមទៀត__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលីវិញ ដោយសុវត្ថិភាព__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្រ្តាលី ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងទីក្រុងកង់បេរ៉ា និងបានជម្រាបពីការរីកចម្រើនរបស់ប្រទេសជាតិ ដល់ពលរដ្ឋបានដឹង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី__ អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ លី គីម ត្រូវជាភរិយារបស់ ឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សោម ចិន និងក្រុមគ្រួសារ__ លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មទ្វេឡើង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ៕


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » អាជ្ញាធរខេត្តព្រះវិហារជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ ពិសេសលើវិស័យទេសចរណ៍ និងវិស័យអប់រំ
អាជ្ញាធរខេត្តព្រះវិហារជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ ពិសេសលើវិស័យទេសចរណ៍ និងវិស័យអប់រំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/19/2019 9:00:28 PM )

នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ខេត្តព្រះវិហារគឺជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិមួយ ដ៏សំខាន់ ដែលមានកន្លែងទស្សនាកំសាន្តចំនួន១៧កន្លែង ដូចជាប្រាសាទវិហារ ប្រាសាទកោះកេរ ប្រាសាទព្រះខ័ន កំពង់ស្វាយ ទឹកធ្លាក់ព្រះនិមិ្មត ទឹកធ្លាក់តេជោបុស្សស្បូវ ទឹកធ្លាក់ភ្នំត្បែង និងសហគមន៍ត្មាតប៉ើយជាដើម។ ឯកឧត្ដមមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ២០១៨ ខេត្តបានទទួលភ្ញៀវ ទេសចរណ៍៤៣១.១០៩នាក់ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ មានការកើនឡើង ៣,៦២% ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ៣៧៣.៦១៤នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៥៧.៤៩៥នាក់។

ចំពោះវិស័យអប់រំវិញ ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្តព្រះវិហារ មានអគារសិក្សាគ្រប់កំរិតចំនួន៣៧៩កន្លែង ស្មើនឹង ១.៩២៩បន្ទប់។ រីឯលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៧-២០១៨ មានបេក្ខជនសរុប ១.៣៣៣នាក់ បានប្រឡងជាប់ ចំនួន១.១៦៥នាក់។

ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអនុវត្តទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាលោក លោកស្រី ជាប្រធានមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង កោតសរសើរនឹងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់បំពេញការងារ និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងភាពជោគជ័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវខិតខំបន្ថែមទៀតក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តមក៏បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារនូវបូរណភាពទឹកដី និងរក្សាសុខ សន្តិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ នៅតាមខ្សែបន្ទាត់ព្រំដែន។

នៅវេលារសៀលថ្ងៃដដែលនេះដែរ គណ:ប្រតិភូដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ឋសភា ក៏បានអញ្ជើញ ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យត្បែងមានជ័យផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

青涩的小女孩会因为胸部发育太好而觉得不好意思产后丰胸产品,长期弯腰虾背的掩盖自己的胸大;当她们走过了这段青涩的岁月的时候,才会发现拥有一对丰满丰胸方法、挺拔的胸部是一件多么幸运而幸福的事情。生活中的很多瘦子都有着“飞机场”的困扰,都在寻找平胸怎么变大胸的技巧丰胸产品,希望可以早一点拥有让别人羡慕,让自己满意的胸部大小和形状刘燕酿制丰韵霜。平胸美女一秒变大胸!