សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » កំពង់ផែស្វយ័តក្រុងព្រះសីហនុមានគម្រោងអភិវឌ្ឍន៍នៅឆ្នាំ២០១៩នេះទៀត ដើម្បីឆ្លើយតបកំណើនទំនិញឆ្លងកាត់
កំពង់ផែស្វយ័តក្រុងព្រះសីហនុមានគម្រោងអភិវឌ្ឍន៍នៅឆ្នាំ២០១៩នេះទៀត ដើម្បីឆ្លើយតបកំណើនទំនិញឆ្លងកាត់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:14:47 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានអញ្ជើញ ចុះសិក្សាស្វែងយល់ពីការងារកំពង់ផែស្វយ័តខេត្តព្រះសីហនុ ពីថ្ងៃទី៤​ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូ គណៈកម្មការជំនាញរដ្ឋសភា ថ្នាក់ដឹកនាំកំពង់ផែបានលើកឡើងថា ឆ្លើយតបកំណើនទំនិញឆ្លងកាត់ជាលំដាប់ កំពង់ផែមានគម្រោងអភិវឌ្ឍន៍បន្ថែម នៅឆ្នាំ២០១៩នេះ។

ឯកឧត្តម ផៃ រិទ្ធី អគ្គនាយករង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត បានទទួលស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។​ កំពង់ផែ ស្វយ័តធ្វើអាជីវកម្មលើផ្ទៃដី១២៥ហិកតា​ ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបការលើកដាក់ទំនិញគ្រប់ប្រភេទ។ ក្នុងរយៈ ពេល៥ឆ្នាំចុងក្រោយនេះ អត្រាកំណើនទំនិញកុងតេន័រឆ្លងកាត់កំពង់ផែ​ជាមធ្យមប្រចាំឆ្នាំមានកំណើនប្រមាណ១១% បើគិតពីឆ្នាំ២០១២​ ដល់ឆ្នាំ ២០១៦។

ឯកឧត្តមអគ្គនាយករងបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលជប៉ុន​ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍JICA  កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បានពង្រីកបន្ថែមប្រវែង២៤០ម៉ែត្រ​ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់នៅឆ្នាំ២០០៤។ ផែនេះមានជម្រៅទឹក ១១ម៉ែត្រ មានកន្លែងចតកុងតេន័រទំហំជាង៦ហិកតា និងអាចស្តុកកុងតេន័របានចំនួន៤៥៦០។ ឯកឧត្តម ផៃ រិទ្ធី បានឲ្យដឹងថា​ ដើម្បីឆ្លើយតបទៅនិង កំណើនសេដ្ឋកិច្ចរបស់ប្រទេស និងបរិមាណទំនិញដែលកើនឡើងឥតឈប់ឈរ កំពង់ផែគម្រោងអភិវឌ្ឍន៍ចំណតផែកុងតេន័រថ្មីមួយទៀត ដែលនឹង ចាប់ផ្តើមកសាងនៅឆ្នាំ២០១៩ បញ្ចប់នៅឆ្នាំ២០២៣។

ថ្នាក់ដឹកនាំកំពង់ផែលើកឡើងថា យោងកំណើនប្រចាំឆ្នាំ បរិមាណកុងតេន័រឆ្លងកាត់នឹងអាចកើនឡើងដល់១២៩០០០០ធីអ៊ីយូនៅឆ្នាំ២០២៣។​ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនខាងលើនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីសម្បទាន​២០៩លានដុល្លារអាមេរិកដល់កំពង់ផែស្វយ័ត ដើម្បីសាងសង់ ចំណតផែកុងតេន័រថ្មីប្រវែង៣៥០ម៉ែត្របន្ថែមទៀត។

ឯកឧត្តម ផៃ រិទ្ធី អគ្គនាយករង បានសំណូមពរដល់គណៈកម្មការជំនាញសេដ្ឋកិច្ចរដ្ឋសភា ជួយជំរុញការសាងសង់ផ្លូវមួយខ្សែពីស្រែអំបិលទៅកាន់ ខេត្តពោធិ៍សាត់ឲ្យបានលឿន​ ដើម្បីសម្រួលដល់ការដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សមិទ្ធិផល ទាំងនេះបានកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសថ្នាក់ដឹកនាំកំពង់ផែ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ចំពោះបញ្ហាប្រឈមដែល កំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើង​ ឯកឧត្តមបណ្ឌិតរដ្ឋបានសន្យាថា នឹងពាំនាំមកជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើ អន្តរាគមន៍តាមនីតិវិធីរបស់រដ្ឋសភា។

បន្ទាប់មកឯកឧត្តមបណ្ឌិតរដ្ឋ និងគណៈប្រតិភូ ក៏បានអញ្ជើញទៅពិនិត្យកន្លែងមួយចំនួនក្នុងបរិវេណកំពង់ផែ។​ សូមជម្រាបថា​ នៅក្នុងដំណើរ បេសកកម្មនៅកំពង់ផែស្វយ័តនេះ អមដំណើរគណៈកម្មការជំនាញរដ្ឋសភា មានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរ សវនកម្មជាតិ ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន