រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » សមាជិកសភាអាល្លឺម៉ង់ មកសិក្សាប្រមូលព័ត៌មានជុំវិញបញ្ហា EBA ពីរដ្ឋសភាកម្ពុជា
សមាជិកសភាអាល្លឺម៉ង់ មកសិក្សាប្រមូលព័ត៌មានជុំវិញបញ្ហា EBA ពីរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:12:36 AM )

ឯកឧត្តម​ ឈាង វុន​ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម​ Manfred Grund សមាជិកសភាអាល្លឺម៉ង់ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែមីនា​ ឆ្នាំ២០១៩។

ឯកឧត្តម​ Manfred Grund បានជម្រាប ឯកឧត្តម ឈាង វុន ថា​ដំណើរទស្សនកិច្ចនៅពេលនេះរបស់ឯកឧត្តម គឺដើម្បីសិក្សាស្វែងយល់ និងថ្លឹងថ្លែង បញ្ហា EBA ដើម្បីឲ្យមានការទទួលបានព័ត៌មានស្មើគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា អាល្លឺម៉ង់​ និងសភាកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ឯកឧត្តម​ ឈាង វុន បានជម្រាបអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិសេសសុខសន្តិភាព និងការអភិវឌ្ឍដល់ ឯកឧត្ត​ម​ Manfred Grund។ ឯកឧត្តមលើកឡើថា កម្ពុជាបានអនុវត្តគោលនយោបាយដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ កម្ពុជាបានរៀបចំការបោះឆ្នោត រៀងរាល់ប្រាំឆ្នាំម្តង ដោយមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។

ឯកឧត្តមប្រធានគណៈកម្មការបានលើកឡើងបន្តថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៤ទសវត្សរ៍។ សង្រ្គាមបានធ្វើអោយកម្ពុជាធ្លាក់ ចូលក្នុងភាពក្រីក្រ​ តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍរីកចម្រើន ជាពិសេសនៅ ក្រោមគោលនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន កម្ពុជាទទួលបានទាំងសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម​ ឈាង វុន បានលើកឡើងថា​ សហគមអឺរ៉ុបមិនគួរយកបញ្ហាEBA​ ដែលជាបញ្ហាពាណិជ្ជកម្មមកធ្វើជារឿងនយោបាយនៅកម្ពុជានោះទេ។​ ឯកឧត្តមបានស្នើដល់សភាអាល្លឺម៉ង់បន្តជួយកម្ពុជាទៅលើគ្រប់វិស័យ និងការបណ្តុះបណ្តាលយុវជនជំនាន់ថ្មី។

ឯកឧត្តម​ Manfred Grund បានឯកភាពសំណើរបស់ ឯកឧត្តម​ ឈាង វុន និងបានអះអាងថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ ចំពោះបញ្ហា EBA ឯកឧត្តមបានសន្យាថា នឹងផ្តល់ព័ត៌មានពិតដល់ភាគីពាក់ព័ន្ធ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន