រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » ឯកឧត្តម ហ៊ុន ម៉ានី ៖ បេសកកម្មគណៈកម្មការជំនាញរដ្ឋសភាតាមខេត្ត​ ដើម្បីរួមគ្នាដោះស្រាយបញ្ហាមិនមែនជាការដេញដោលរកហេតុផលខុសត្រូវអ្វីនោះទេ
ឯកឧត្តម ហ៊ុន ម៉ានី ៖ បេសកកម្មគណៈកម្មការជំនាញរដ្ឋសភាតាមខេត្ត​ ដើម្បីរួមគ្នាដោះស្រាយបញ្ហាមិនមែនជាការដេញដោលរកហេតុផលខុសត្រូវអ្វីនោះទេ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:00:36 AM )

ឯកឧត្តម​ ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ ចុះសិក្សាស្វែងយល់ការងារ ដែលគណៈកម្មការទទួលបន្ទុក នៅខេត្តកំពង់ចាម។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម​ ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ ដើម្បីសិក្សាស្វែងយល់លទ្ធផលការងារ ដែលខេត្តសម្រេចបាន លើវិស័យអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ជាដើម។ បេសកកម្ម របស់គណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិភាក្សា ពិនិត្យមើលលទ្ធផលការងារ និងបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយ មិនមែនមកដេញដោលផ្ចាញ់ផ្ចាលនោះទេ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានជម្រាបប្រតិភូរដ្ឋសភាថា ដោយសារប្រទេសជាតិមានសុខសន្តិភាព​ ក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមក៏ដូចជាខេត្តដ៏ទៃទៀត បានអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់។ ខេត្តកំពង់ចាមបាន ទាក់ទាញភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ មកទស្សនាជាហូរហែ។ នៅក្នុងឆ្នាំ២០១៨​ មានភ្ញៀវទេសចរសរុប៥២ម៉ឺននាក់​ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ជាង១៥ពាន់នាក់ បានមកកម្សាន្តនៅខេត្តកំពង់ចាម។ ចំនួននេះមានការកើនឡើង៥%ពីឆ្នាំ២០១៧។

ឯកឧត្តម គួច ចំរើន បានលើកឡើងបន្តថា វិស័យអប់រំវិញ នៅឆ្នាំសិក្សា២០១៧-២០១៨​ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ មានសរុប​៧​៧៣៦នាក់ ស្រី៤២៧៨នាក់ បានប្រឡងជាប់ចំនួន​៤៤៣២នាក់ ស្រី២៥៦៨នាក់​ ក្នុងនោះសិស្សជាប់និទ្ទេសA ចំនួន២២នាក់ ស្រី១១នាក់។ ខេត្តបាន យកចិត្តទុកដាក់ជាខ្លាំងផងដែរ លើវិស័យធម្មការ កិច្ចការសាសនា​ និងវប្បធម៌។

ឯកឧត្តម​ ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថា្នក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបាន សម្រេចលទ្ធផលគួរអោយកោតសរសើរ ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ឯកឧត្តមប្រធានគណៈកម្មការជំនាញរដ្ឋសភា​ ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តនេះបានជួបប្រទះ និងបានលើកទឹកចិត្ត និងជំរុញដល់ ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលជួបប្រទះ។

បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាមរួចមក​ នៅរសៀលថ្ងៃដដែល ឯកឧត្តម​ ហ៊ុន ម៉ានី បានអញ្ជើញជួប​សំណេះសំណាលជាមួយគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន