រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » សភាកម្ពុជាបែងចែកភារកិច្ចក្រុមការងារ សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនៃសភានិយាយភាសាបារំាងនៅវៀតណាម នាពេលខាងមុខ
សភាកម្ពុជាបែងចែកភារកិច្ចក្រុមការងារ សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនៃសភានិយាយភាសាបារំាងនៅវៀតណាម នាពេលខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:46:59 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានក្រុមការងារបច្ចេកទេស នៃសភានិយាយភាសា បារាំង (APF) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិនិត្យទៅលើការបែងចែកភារកិច្ចក្រុមសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកកិច្ចការសភានិយាយបារាំង (APF) ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ និងកិច្ចប្រជុំបណ្ដាញសមាជិកសភាស្ត្រី នៃសភានិយាយភាសាបារាំង (APF) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ​ នឹងផ្តោត​សំខាន់​ទៅលើការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហាប្រឈម​ និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងបញ្ហាប្រឈមរបស់កុមារ និងស្ត្រី ដែលជា ប្រធានបទសំខាន់សម្រាប់យកទៅពិភាក្សាក្នុងកិច្ចប្រជុំនាពេលខាងមុខ ដោយហេតុថា ការ​ចុះសំបុត្រ​អត្រានុកូលដ្ឋាន ត្រូវបានផ្តល់​ជូន​មិនមែន​សម្រាប់​តែ​គោលបំណង​នៃ​ការ​បង្កើតចំណង​នៃ​បុគ្គល​នីមួយៗ​ទៅនឹង​ប្រទេស​មួយ​ ឬ​គ្រួសារមួយ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​​មានសារៈសំខាន់ដើម្បីទទួល ស្គាល់ពី​សិទ្ធិ​សេដ្ឋកិច្ច ​សង្គម​ និង​នយោបាយ​ ក៏ដូចជា​ករណីយកិច្ចរបស់​ពួក​គេ​ផង​ដែរ​។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍ទៀតថា ក្នុង​រយៈ​ពេល​ជាង​៤ទសវត្សរ៍​ចុង​ក្រោយ​នេះ សមាជិក APF ​បាន​ធ្វើ​សមាហរណកម្ម​យ៉ាង​ជិត​ស្និទ្ធ ហើយ​បាន​ក្លាយ​ជា​ស្ថាប័ន​នយោបាយ​ និង​សេដ្ឋកិច្ច​ប្រកប​ដោយ​ថាមភាព​នៅ​ក្នុង​តំបន់​អាស៊ី ​ព្រម​ទាំង​ជា​ដៃ​គូយុទ្ធសាស្រ្ត​មិន​អាច​ខ្វះបាន​របស់​បណ្តា​ប្រទេស​ធំ​ៗ ​និង​អង្គការ​សំខាន់​ៗ​ក្នុង​សកលលោក​។ ប៉ុន្តែទ​ន្ទឹម​នឹង​ភាពជោគ​ជ័យនេះ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ និង​​ឧបសគ្គ​ជាច្រើន​ដែល​ប្រទេស​សមាជិក​ទាំងអស់​ត្រូវ​ចូលរួម​ដោះ​ស្រាយ​ផងដែរ​។

ឯកឧត្តមបណ្ឌិតរំពឹង​ថា​ កិច្ចប្រជុំគណៈកម្មការ នៃសភា​និយាយ​ភាសា​បារាំង​ហ្វ្រង់កូហ្វូនី ​នៅវៀតណាម នាពេលខាងមុខនេះ នឹង​អាច​នាំ​មក​នូវ​ការឯកភាព​គ្នា​ក្នុង​តំបន់​ និងរកបាន​ដំណោះ​ស្រាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ផងដែរ​។

សូមបញ្ជាក់ថា កម្ពុជា​បាន​ចូល​ជា​សមាជិកសភា​និយាយ​ភាសា​បារាំង​ APF​ ចាប់​តាំង​ពី​ឆ្នាំ១​៩៦៧​មក។ កាល​នោះ ​ព្រះ​បរមរតនៈកោដ្ឋ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម ​សីហនុ បាន​ក្លាយ​ជា​តួអង្គ​ស្ថាបនិក​មួយដ៏​សំខាន់ ​ក្នុង​ការ​បង្កើត​សមាគម​អន្តរ​ជាតិ​នៃ​សមាជិក​សភា​និយាយ​ភាសា​បារាំង​នេះ​ឡើង​។ ប៉ុន្តែ​ក្រោយ​មក​ អង្គការ​មួយនេះ​បាន​ប្តូរ​ឈ្មោះ​ជាសភានិយាយ​ភាសា​បារាំង​វិញ ​នៅ​ក្នុង​ឆ្នាំ​១៩៩៨​។ រហូត​មក​ទល់​នឹង​ពេលនេះ​APF មាន​សមាជិក​ជាង៤០​ប្រទេស​ក្នុង​ពិភព​លោក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន