សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅចូលរួមពិធីរាជាភិសេកគ្រងរាជព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន__ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់__ អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា__ លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ__ សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » អភិបាលខេត្តកំពង់ឆ្នាំងជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកនៅក្នុងបឹងទន្លេសាប ថាទទួលបានការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន
អភិបាលខេត្តកំពង់ឆ្នាំងជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកនៅក្នុងបឹងទន្លេសាប ថាទទួលបានការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:41:41 AM )

នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា នៅសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ចឌឿន អភិបាល នៃគណៈអភិបាលខេត្តនេះ បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីការដាក់ចេញផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកនៅក្នុងបឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង ថាបានទទួលការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម ឈួរ ច័ន្ចឌឿន បានមានប្រសាសន៍បែបនេះ ជម្រាបជូនគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ មើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងខេត្ត ពិសេសគឺស្វែងយល់ពីការងារដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ គណៈកម្មការ ក៏ដូចជាបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្តដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ច ឲ្យបន្តចាត់ចែងអនុវត្តឲ្យបាន សម្រេចតាមផែនការប្រកបដោយតម្លាភាព និងមានការគោរពសិទ្ធិសេរីភាពត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ការរៀបចំឲ្យប្រជាពលរដ្ឋបានឡើងមករស់នៅអចិន្ត្រៃយ៍លើគោក បានជួយឲ្យពួកគាត់មានជីវភាពធូរធារជាងមុន មានលំនឹងក្នុងការរស់នៅ មានមុខរបរ សាលារៀនសម្រាប់កូនចៅបានសិក្សារៀនសូត្រ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីបញ្ហាជាច្រើន ដែលកើតចេញពីការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទះបណ្តែតទឹក គឺបានធ្វើឲ្យទឹកបឹង ទន្លេសាបមានភាពកខ្វក់ជាខ្លាំង និងកាន់តែកខ្វក់ខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ បញ្ហានេះវាបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ប្រជាពលដ្ឋដែលប្រើប្រាស់ទឹក និងជីវៈចម្រុះក្នុងបឹងទន្លេសាប។ លើសពីនោះទៀត ផ្ទះបណ្ដែតទឹកទាំងនោះ វាបានធ្វើឲ្យមានផលប៉ះពាល់ដល់ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសោភ័ណភាពនៅតាមច្រាំងទន្លេ និងនៅលើផ្ទៃទឹកទៀតផង។

រដ្ឋបាលខេត្តក៏បានលើកជាសំណូមពរចំពោះគណៈកម្មការរដ្ឋសភា ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកឯកជន អ្នកវិនិយោគ អង្គការជាតិ អន្គរជាតិ សូមជួយគាំទ្រចំពោះកិច្ចដំណើរការនេះ ដោយហេតុថាការអនុវត្តផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកនេះ គឺនឹងជួយស្តារឡើងវិញនូវការបំពុលបរិស្ថាន ដ៏ធ្ងន់ធ្ងរ នៅក្នុងទឹកទន្លេនាពេលកន្លងមកឲ្យត្រលប់មកមានភាពល្អប្រសើរឡើងវិញ ព្រោះប្រជាជននៅក្រុងកំពង់ឆ្នាំង ក៏ដូចជាតំបន់ជុំវិញផ្សេងទៀត សុទ្ធតែត្រូវការប្រើប្រាស់នឹងអាស្រ័យផលពីទឹកទន្លេនេះ។

ជាមួយនឹងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យខេត្តកំពង់ឆ្នាំងមានការរីកចម្រើន លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ឯកឧត្តម ជា វ៉ាន់ដេត ក៏បានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តចំពោះ អាជ្ញាធរខេត្ត សូមបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់បរិស្ថាននៅតាមដងទន្លេសាប ក៏ដូចជាបន្តជួយគិតគូរដល់ការលំបាក ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។

ទាក់ទិននឹងបញ្ហាប្រឈមដែលខេត្តបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការបានសន្យាថា នឹងរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរកមធ្យោបាយដោះស្រាយ។

នៅក្នុងថ្ងៃដដែលនោះដែរ ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យសត្តឃាតដ្ឋានក្នុងក្រុងកំពង់ឆ្នាំង។ បន្ទាប់មកបានចុះទៅ ពិនិត្យសិក្សាស្វែងយល់ពីបរិស្ថានតំបន់បឹងទន្លេសាប និងចុះពិនិត្យមើលការសាងសង់លូប្រអប់០២កន្លែង នៅភូមិអូរលយ ឃុំជើងត្រាវ ស្រុករលាប្អៀរ ផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន