សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅចូលរួមពិធីរាជាភិសេកគ្រងរាជព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន__ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់__ អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា__ លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ__ សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍រដ្ឋសភា ចុះពិនិត្យសិក្សាការអនុវត្តច្បាប់នៅក្នុងខេត្តកំពត និងកែប
គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍រដ្ឋសភា ចុះពិនិត្យសិក្សាការអនុវត្តច្បាប់នៅក្នុងខេត្តកំពត និងកែប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:34:54 AM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តកំពត និងខេត្តកែប ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ។ នៅក្នុងបេសកកម្មលើទឹកដីខេត្តជាប់សមុទ្រទំាងពីរ ក្នុងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០១៩ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសហគមន៍ផលិតអំបិលផងដែរ។

បេសកកម្មនៅខេត្តកំពតបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា។ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត។ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកឡើងពីការអភិវឌ្ឍខាងសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តម អភិបាលបានគូសបញ្ជាក់ថា​ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត បានរស់នៅក្នុងជីវភាពសមរម្យ អាជ្ញាធរ ព្រមទំាងរដ្ឋបាលឃុំ សង្កាត់‌បានកសាងគម្រោង ជាច្រើនជូនពលរដ្ឋដូចជា ផ្លូវលំ‌ ស្ពាន លូ ប្រឡាយ អណ្តូងទឹក រួមជាមួយនឹងការបណ្តុះបណ្តាលជំនាញផ្សេងៗ‌។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ខេត្តកំពតមានសក្តានុពលសំខាន់ៗជាច្រើនក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ មានវិស័យ ឧស្សាហកម្ម ទេសចរណ៍ ជាដើម។ ខេត្តកំពតមាន វារីអគ្គិសនី រោងចក្រផលិតស៊ីម៉ង់ត៍ តំបន់កសិឧស្សាហកម្ម ដូចជា​ ម្រេច ទុរ៉េន ដូង ជាដើម។ កំពតគឺជាខេត្តដែលផលិតអំបិលធំជាងគេនៅកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ និងច្បាប់នានាដល់ប្រជាពលរដ្ឋ និងបានបើកវេទិកាសាធារណៈស្តាប់ពីសំណូមពរ និងផលលំបាករបស់ប្រជាពលរដ្ឋមកដោះស្រាយជាប្រចំា។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរួចហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះសិក្សាស្វែងយល់ពីការផលិតអំបិល នៅក្នុងខេត្តកំពតនេះបន្តទៀត។ លោក​ ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានមានប្រសាសន៍ឲ្យដឹងថា ការផលិតអំបិល នៅកម្ពុជាធ្វើឡើងតាមបែបធម្មជាតិ ប៉ុន្តែទីផ្សារលក់អំបិលមានការលំបាកបន្តិចដោយសារអំបិលនាំចូល។ ការផលិតអំបិលនៅកម្ពុជាមានឆ្នាំខ្លះបាន ផលច្រើន ឆ្នាំខ្លះមានការខូចខាត បរិមាណថយដោយសាររបបទឹកភ្លៀង។

លោកជំទាវ និន សាផុន និងប្រតិភូអមដំណើរ​ បានកោតសរសើរចំពោះការខិតខំរបស់ប្រជាពលរដ្ឋនៅក្នុងការផលិតអំបិល។ លោកជំទាវបានជំរុញ និងលើកទឹកចិត្តដល់សហគមន៍ រួមគ្នាខិតខំបង្កបង្កើនផលអំបិលឲ្យអស់ពីកម្លំាងកាយចិត្ត ពីព្រោះថាអំបិលនេះជាស្បៀងមួយប្រភេទដែលពលរដ្ឋ មិនអាចខ្វះបាន ពិសេសអំបិលដែលផលិតពីធម្មជាតិនេះ មានគុណប្រយោជន៍ដល់សុខភាពពលរដ្ឋទៀតផង។

នៅរសៀលថ្ងៃដដែល ប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានបន្តដំណើរចុះបំពេញបេសកកម្មនៅខេត្តកែបបន្តទៀត។ ក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅ សាលាខេត្តកែប លោកជំទាវ និន សាផុន និងសហការី បានស្តាប់យ៉ាងយកចិត្តទុកដាក់ពីរបាយការណ៍របស់ ឯកឧត្ដម កែន    សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត ពីការអភិវឌ្ឍសន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមានភូមិសាស្រ្តជាប់គ្នា និងមានសមុទ្រដូចគ្នា ខេត្តកែប និងខេត្តកំពត មានសក្តានុពលទេសចរណ៍ ធនធានសមុទ្រដូចគ្នា។

លោកជំទាវ និន សាផុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំខេត្តឲ្យមានការរីកចម្រើន។ លោកជំទាវបាន ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់​ ខិតខំបំពេញភារកិច្ចផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប ចំពោះការទុកចិត្តរបស់ពួកគាត់មកលើរាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន