រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការវិនិយោគរដ្ឋសភា សាទរការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង
គណៈកម្មការវិនិយោគរដ្ឋសភា សាទរការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:34:14 AM )

ឯកឧត្តម ងួន រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ បានជម្រាបប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានផ្តល់ឱកាសសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកអភិវឌ្ឍន៍ ខេត្តបាត់ដំបងឲ្យមានការរីកចម្រើនឡើង មិនខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជានោះទេ។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា​ ខេត្តបាត់ដំបងមាន ក្រុមហ៊ុនវិនិយោគអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអនុគណៈកម្មាធិការវិនិយោគខេត្ត ចំនួន២២ក្រុមហ៊ុន សរុបមានចំនួន៣៤ ទីតាំង ក្នុងនោះមាន ការវិនិយោគប្រមូលភាស៊ីផ្សារ ប្រមូលភាស៊ីចំណតរថយន្ត ប្រមូលភាស៊ីសត្តឃាតដ្ឋាន ការធ្វើអាជីវកម្មភាស៊ីយឿត្រីស្រស់ ការវិនិយោគចំណតជលយាន ការវិនិយោគផ្លាស់ប្តូរ និងថែទាំភ្លើងផ្លូវសាធារណៈជាដើម។

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត​បានអញ្ជើញចុះសិក្សាស្វែងយល់ពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុកនៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពីបានស្តាប់ពីរបាយការណ៍លទ្ធផលការងារ និងផែនការអនុវត្តរបស់ខេត្តរួចមក ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរចំពោះអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់រៀបចំផែនការវិនិយោគបានយ៉ាងល្អ និងបានកៀរគរអ្នកវិនិយោគិនជាតិ និងបរទេស ចូលមកធ្វើការ អភិវឌ្ឍន៍វិស័យនានានៅក្នុងខេត្តបានល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមគណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តមនឹងធ្វើរបាយការណ៍ជម្រាប ជូនសម្តេចប្រធានរដ្ឋសភា រាល់សំណូមពររបស់មន្ទីរស្ថាប័ន ដើម្បីសូមអន្តរាគមន៍ដោះស្រាយ បញ្ហាការប្រឈមនានា ក្នុងន័យជំរុញការអភិវឌ្ឍរបស់ ខេត្តកាន់តែជឿនលឿន លើកកម្ពស់ជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត បានចុះទៅពិនិត្យ កសិដ្ឋានចិញ្ចឹមមាន់នៅឃុំអន្លង់រុន ស្រុកថ្មគោល។ ពិនិត្យកសិដ្ឋានគំរូផលិតស្រូវ ដែលបានទទួលផល៦ទៅ៧តោនក្នុងមួយហិតា នៅឃុំកំពង់ព្រាង និងបានចុះពិនិត្យសិក្សាសែ្វងយល់ការស្ថាបនាផ្លូវកៅស៊ូ នៅឃុំព្រៃស្វាយ ស្រុករុក្ខគីរី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន