សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាសិក្សាស្រាវជ្រាវពីកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប
ឯកឧត្តម ឈាង វុន ស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាសិក្សាស្រាវជ្រាវពីកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:30:11 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានជំរុញឲ្យ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាធ្វើការសិក្សាស្រាវជ្រាវ ពិសេសដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានាដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ សភាអាស៊ី-អឺរ៉ុប ហៅកាត់ថា(ASEP) ដើម្បីជាចំណេះដឹងក្នុងការត្រៀមរៀបចំកិច្ចប្រជុំនេះនាពេលខាងមុខ ដែលសភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។

ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិកសមាជិកាគណៈកម្មការ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៣នៃវេទិកាសភា ដែលមាន សមាជិក៥១ប្រទេសនេះ នៅឆ្នាំ២០២០ខាងមុខ។ កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ធ្វើឡើងទន្ទឹមគ្នានឹងកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០នោះដែរ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ដូច្នេះប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺមានទំនាក់ទំនងនឹងប្រធានបទកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ហៅកាត់(ASEP)។ ឯកឧត្តមបានបន្តថា “ខ្ញុំស្នើដល់អគ្គលេខាធិការរដ្ឋសភា អញ្ជើញបណ្តាប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ មកធ្វើ បទបង្ហាញ អោយសភាកម្ពុជាបានយល់ពីកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុបហៅកាត់(ASEP)នេះ ដើម្បីជាមធ្យោបាយដល់សភាកម្ពុជា រៀបចំកិច្ចប្រជុំសភា អាស៊ី-អឺរ៉ុបនេះ ទទួលបានជោគជ័យ”៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន