សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការឧស្សាហកម្មរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្រសួងឧស្សាហកម្មនិងសិប្បកម្មថា បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋ
គណៈកម្មការឧស្សាហកម្មរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្រសួងឧស្សាហកម្មនិងសិប្បកម្មថា បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:28:44 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលក្រសួង សម្រេចបាននៅក្នុងឆ្នាំ២០១៨ ដល់គណៈកម្មការជំនាញរដ្ឋសភា ដោយបានគូសបញ្ជាក់ថា  ការងារឧស្សាហកម្ម និងសិប្បកម្មបានចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបន្តថា សហគ្រាស សិប្បកម្មធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច ជាតិ បង្កើតការងារដល់ពលរដ្ឋ និងបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលមានកំណើនថេរក្នុងរង្វង់អត្រា៧%នោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះ ក្នុងពេលដែលគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានចុះសិក្សា ស្វែងយល់ការងារដែលគណៈកម្មការទទួលខុសត្រូវ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយបានជួប ពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញរបស់ក្រសួង។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តីលើកឡើងថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម មានជាង៥០ម៉ឺនសហគ្រាស និងមានលក្ខណៈចម្រុះ និងសម្បូរបែប ដែលភាគច្រើនមានដូចជា សហគ្រាសកែច្នៃម្ហូបអាហារ សហគ្រាសគាំទ្របម្រើដល់វិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសកែច្នៃ ផលិតផលប្រើប្រាស់ទូទៅ។ វិស័យឧស្សាហកម្មនេះ បានរួមចំណែកមួយផ្នែកធំដល់កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបន្ថែមថា ក្រសួងបានលើកទឹកចិត្តដល់សហគ្រាសទំាងអស់ ក្នុងការសិក្សាស្រាវជ្រាវចាប់យកឱកាសពីការរីកចម្រើន នៃបដិវត្តន៍ ឧស្សាហកម្មទី៤ ដែលស្តែងឱ្យឃើញពីការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា ស្របទៅនឹងបរិបទពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ ក្រសួងបានផ្តោតជាសំខាន់ខាងអនាម័យ ស្តង់ដារផលិតផល និងមាត្រាសាស្ត្រ ដូចជាវិស័យទឹកស្អាត ការថែរក្សាផ្ទៃដីស្រែផលិតអំបិល និងបញ្ចូលជាតិអ៊ីយ៉ូតក្នុងអំបិល ពង្រឹងប្រសិទ្ធិភាព ការចុះធ្វើអធិការកិច្ចតាមបណ្តារោងចក្រសហគ្រាស និងជំរុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

លោកជំទាវ និន សាផុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ លោកជំទាវបានបញ្ជាក់ថា កិច្ចខិតខំទាំងអស់នោះ បាននាំមកនូវសមិទ្ធផលនានាគួរជាទីមោទនៈ និងបានធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាល មួយដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន