រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » ប្រធានគណៈកម្មការបរិស្ថានរដ្ឋសភា លើកទឹកចិត្តដល់ពលរដ្ឋសហគមន៍ និងដៃគូនានា ចូលរួមថែរក្សាបរិស្ថាន
ប្រធានគណៈកម្មការបរិស្ថានរដ្ឋសភា លើកទឹកចិត្តដល់ពលរដ្ឋសហគមន៍ និងដៃគូនានា ចូលរួមថែរក្សាបរិស្ថាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:27:53 AM )

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងសហការី បានចុះសិក្សាពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុកនៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ដោយក្នុងនោះ បានចុះដល់ តំបន់អភិរក្សសហគមន៍ការពារព្រៃឈើ ដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋ ផងដែរ។

ដំណើរបេសកកម្មនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន អភិបាលខេត្តព្រះវិហារ និងសហការីផងដែរ។ ឯកឧត្តម ជា វ៉ាន់ដេត​បានជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធនានាទំាងអស់ ឲ្យបានល្អប្រសើរថែមទៀត ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍ ដោយចីរភាព។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានលើកទឹកចិត្តដល់សហគមន៍ប្រជាពលរដ្ឋ ដែលបានខិតខំ ចូលរួមថែរក្សាអភិរក្សបរិស្ថាន។ នៅក្នុងដំណើរបេសកកម្មនេះ ប្រធានគណៈកម្មការជំនាញរដ្ឋសភា និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននាំយក អំណោយរបស់ថ្នាក់ដឹកនាំ ជូនដល់ប្រជាពលរដ្ឋដែលចូលរួមថែរក្សាអភិរក្សបរិស្ថានផងដែរ ក្នុងនោះបាននាំយករថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង ដែលជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូន លោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ខេត្តព្រះវិហារ។ បន្ថែមពីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានប្រគល់ថវិការបស់គណៈកម្មការទី៣នៃរដ្ឋសភា ចំនួន១៦លានរៀល ទៀត ជូនដល់ លោក បេន ដេវីស តំណាងឱ្យសហគមន៍តាបស សម្រាប់ចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ក្រសួងបរិស្ថានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត- ភ្នំពក។

ទំាង ឯកឧត្តម ជា វ៉ាន់ដេត និង ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការលើកស្ទួយជីវភាព សហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាលើការការពារ ថែរក្សាវប្បធម៌ ប្រពៃណី ក៏ដូចជាការការពារ អភិរក្ស និងការប្រើប្រាស់ ធនធានធម្មជាតិដោយនិរន្តរភាព។ ប្រធានគណៈកម្មការជំនាញរដ្ឋសភា និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវដល់សហគមន៍ និងប្រជាពលរដ្ឋ សហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រោះ “ធនធានធម្មជាតិជារបស់យើងទាំងអស់គ្នា”៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន