សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » ប្រធានគណៈកម្មការអប់រំ យុវជននៃរដ្ឋសភា ស្នើដល់អាជ្ញាធរខេត្តបាត់ដំបងខិតខំពង្រឹងវិស័យអប់រំ យុវជន និងកីឡា
ប្រធានគណៈកម្មការអប់រំ យុវជននៃរដ្ឋសភា ស្នើដល់អាជ្ញាធរខេត្តបាត់ដំបងខិតខំពង្រឹងវិស័យអប់រំ យុវជន និងកីឡា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:16:31 AM )

ប្រធានគណ:កម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញអាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរអប់រំខេត្ត បន្តសហការគ្នា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ គុណភាពសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង ជាពិសេសនៅសាលាតាមបណ្តោយព្រំដែន។

ការលើកឡើងសំណើនេះ បានធ្វើឡើងក្នុងពេលដែល ឯកឧត្តមបានដឹកនាំសមាជិកសមាជិកាគណៈកម្មការ ចុះសិក្សាស្វែងយល់វិស័យការងារដែល គណៈកម្មការទទួលបន្ទុកនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។ នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង មន្ទីរស្ថាប័ននានាជុំវិញខេត្ត ដែលធ្វើឡើងនាសាលាខេត្តបាត់ដំបង ក្រៅពីបានលើកឡើងនូវសំណើខាងលើ ឯកឧត្តម​ ហ៊ុន ម៉ានី និងសហការី បានសិក្សា ស្វែងយល់ពីបញ្ហាប្រឈម និងយន្តការដោះស្រាយបញ្ហា និងបានចែករំលែកធាតុចូលជាច្រើន ដែលចាំបាច់ក្នុងការជំរុញការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាព។

នៅក្នុងជំនួបពិភាក្សាការងារនោះ ទាក់ទងនឹងការអប់រំពីវប្បធម៌វិញ ឯកឧត្តម ហ៊ុន ម៉ានី បានស្នើដល់អាជ្ញាធររៀបចំឲ្យបានដំណើរទស្សនកិច្ចសិក្សា របស់សិស្សានុសិស្សទៅកាន់តំបន់ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្រ្តឲ្យបានញឹកញាប់ និងទៀងទាត់។

ឯកឧត្តម​ ងួន រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង នៅឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ​ មានបេក្ខជន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប​៧២៣៣នាក់ ស្រី៣៩៩១នាក់។ បេក្ខជនបានប្រឡងជាប់ចំនួន៤៧៦៩នាក់ ស្រី២​៦៥១នាក់​ ក្នុងនោះ ជាប់និទ្ទេសA ចំនួន២៣នាក់ ស្រី០៩នាក់។

ដើម្បីលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍ​ខេត្តលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តបានលើកឡើងពីយន្តការ នានាដែលខេត្តនឹងត្រូវអនុវត្ត។ ក្នុងនោះមានការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងរហ័ស ជូនដល់ ពលរដ្ឋ។

ឯកឧត្តម​ ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដែលបានធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ត បន្ទាប់ ពិសេសវិស័យអប់រំ យុវជន និងកីឡា។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈប្រតិភូបានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត​ ក៏ដូចជាមន្ទីរជំនាញ បន្តការខិតខំ និងជំរុញការអភិវឌ្ឍវិស័យនេះបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង ជាពិសេសនៅសាលាតាមបណ្តោយព្រំដែន។

នៅក្នុងថ្ងៃដដែលនេះ ឯកឧត្តម​ ហ៊ុន​ ម៉ានី បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ ចុះជួបសំណេះសំណាល ដើម្បីស្វែងយល់ពីលទ្ធផលការងារ និងផលលំបាក ការប្រឈមរបស់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យព្រះមុន្នីវង្ស ផងដែរ។

សូមជម្រាបថា​ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ការងាររបស់គណ:កម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅក្នុងខេត្តបាត់ដំបងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការ បានចុះបំពេញបេសកកម្មដូចគ្នានេះ ​នៅខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី១៧​ខែមករា​ ឆ្នាំ២០១៩៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន