សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា វិស័យរ៉ែ និងឧស្សាហកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា វិស័យរ៉ែ និងឧស្សាហកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:58:41 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសមាជិកសមាជិកា​ចុះសិក្សាស្វែងយល់ការងាររបស់ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី។

ឯកឧត្តម ស៊ុយ​ សែម​ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ ​និង​ថាមពល​​ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភា ពីការងារដែលបានសម្រេចបាននាពេលកន្លងមក និងទិសដៅដែលត្រូវអនុវត្តបន្ត។ ទិសដៅអនុវត្តបន្ត ដែលជាចំនុចសំខាន់មួយនោះគឺនៅក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ ក្រសួងរ៉ែ និងថាមពល​ រៀបចំសេចក្តីព្រាងច្បាប់ប្រេងកាត និង​លិខិតបទដ្ឋានបច្ចេកទេសនានា ដើម្បីរៀបចំយន្តការសម្រាប់ធ្វើអាជីវកម្ម និងគ្រប់គ្រងធនធានរ៉ែនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា យន្តការច្បាប់ទំាងនោះនឹងជំរុញដល់ការវិនិយោគ ការដាក់ពិន័យ ការការពារបរិស្ថាន និងសង្គម ស្របតាម គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍បន្តថា វិស័យរ៉ែ និងថាមពល គឺជាសមិទ្ធផលថ្មីៗមួយ ដែលមានសក្តានុពលក្នុងការជួយជំរុញកំណើន សេដ្ឋកិច្ច និងសង្គម។ ចំពោះសមិទ្ធផលសំខាន់ៗ ដែលជាស្នាដៃរបស់ក្រសួងសម្រេចបាននាពេលកន្លងមក ក្នុងវិស័យថាមពលវិញនោះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីការ​ដាក់​ឲ្យ​ដំណើរការ​​វារីអគ្គិសនី​សេសាន​ក្រោម២ និងការ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​ជាតិ ដែលជំរុញឲ្យ​កម្ពុជា​មាន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដល់ទៅ​ប្រមាណ​ជា៨០​% នៃ​ចំនួន​ភូមិ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ ចាប់ពីដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជា នឹងបញ្ចុះ​​ថ្លៃអគ្គិសនីផងដែរ និងមកដល់ពេលនេះ កម្ពុជាបាន​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៤ ដែល​មាន​សមត្ថភាព​ផលិត​សរុប៧លាន​តោន​ក្នុង១​ឆ្នាំ។​ ក្រៅពីនេះ នៅ​គម្រោងមួយចំនួនទៀតបានកំពុងដំណើរការ និងត្រៀមដំណើរការ ដូចជាគម្រោង​អាជីវកម្ម​រ៉ែ​មាស នៅ​ខេត្ត​រតនគិរី ​ការ​រកឃើញ​​រ៉ែ​មាសខ្នាត​ឧស្សាហកម្ម​នៅ​ខេត្ត​មណ្ឌលគិរី ការ​សម្រេច​ជោគជ័យ​ក្នុង​ការ​ចរចា​ព្រមព្រៀងធ្វើអាជីវកម្ម​ប្រេត​កាត​ប្លុកA ដែលនឹង អាចចាប់ផ្តើមក្នុង​ឆ្នាំ​២០១៩ ជាដើម។

លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរ៉ែ និងថាមពល នាពេលកន្លង។ លោកជំទាវជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី និងសហការី ពីតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។ នៅក្នុងបេសកកម្មនេះ រដ្ឋសភាក៏នឹង ស្តាប់ពីទុក្ខលំបាក និងសំណូមពររបស់ក្រសួងផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់បានពេញលេញ ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។

ឆ្លើយតបគម្រោងតាក់តែងច្បាប់ស្តីពីប្រេងកាតរបស់ក្រសួងរ៉ែ និងថាមពលនោះ លោកជំទាវប្រធានគណៈកម្មការបានស្វាគមន៍ ហើយរដ្ឋសភាត្រៀម ចូលរួមសហការក្នុងការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់តាមនីតិវិធី។ លោកជំទាវ និន សាផុន បានស្នើសុំដល់ក្រសួងខិតខំបំពេញភារកិច្ចរបស់ ខ្លួនបន្តទៀត ដើម្បីចូលរួមចំណែក​ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន