សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅចូលរួមពិធីរាជាភិសេកគ្រងរាជព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន__ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់__ អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា__ លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ__ សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភា ទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ប្តេជ្ញាសហការគ្នាក្នុងការជំរុញវិស័យពាណិជ្ជកម្មជាតិ
គណៈកម្មការជំនាញរដ្ឋសភា ទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ប្តេជ្ញាសហការគ្នាក្នុងការជំរុញវិស័យពាណិជ្ជកម្មជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:53:14 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាសហការរួមគ្នារវាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ធ្វើយ៉ាងណាសម្រេចឲ្យបានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៦នេះ។

ការប្តេជ្ញារួមគ្នារវាងតំណាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនេះ បានធ្វើឡើងក្នុងឱកាស លោកជំទាវ និន សាផុន និងសហការី បានចុះសិក្សា ស្វែងយល់ការងាររបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបតំណាងរដ្ឋសភាពីលទ្ធផលការងារដែលក្រសួងសម្រេចបាន ពិសេសកំណើនសេដ្ឋកិច្ចដែលកម្ពុជាទទួលបាន ក្នុងរង្វង់៧% នៅក្នុងរយៈពេលចុងក្រោយនេះ។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ បានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដូចជាការធានា បាននូវសុខសន្តិភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្មបានសម្រេចរៀបចំសារជាថ្មី ឯកសារយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជាCTIS ក្នុងគោលបំណងសម្រិតសម្រាំង និងបង្កើតជាយុទ្ធសាស្ត្រមួយ ឆ្លើយតបទៅនឹងបរិបទពិភពលោក ក៏ដូចជាបង្កើតជា សកម្មភាពអាទិភាពសម្រាប់អនុវត្តគោលនយោបាយជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានអោយដឹងថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រសួងគ្រោងរៀបចំច្បាប់ មួយចំនួនបន្ថែម ដូចជាច្បាប់ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ជាដើម។

លោកជំទាវ និន សាផុន បានសាទរចំពោះលទ្ធផលការងារ ដែលក្រសួងសម្រេចបាន និងបានគូសបញ្ជាក់ ពីការត្រៀមសហការជាមួយក្រសួង នៅក្នុងការសិក្សាសេចក្តីព្រាងច្បាប់នានាដែលចាំបាច់ ដើម្បីជំរុញវិស័យពាណិជ្ជកម្មកម្ពុជា អោយសម្រេចបានតាមយុទ្ធសាស្រ្តជាតិ និងបរិបទ ពិភពលោក។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន