សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » លោកជំទាវ និន សាផុន៖ សេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់កិច្ចប្រជុំសមាជិកសភាស្រ្តីនៃ APPF នឹងបញ្ជូនទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ ក្នុងពេលឆាប់ៗនេះ
លោកជំទាវ និន សាផុន៖ សេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់កិច្ចប្រជុំសមាជិកសភាស្រ្តីនៃ APPF នឹងបញ្ជូនទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ ក្នុងពេលឆាប់ៗនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:34:45 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាអនុប្រធានក្រុមការងាររៀបចំខ្លឹមសារកិច្ចប្រជុំសមាជិសភាស្ត្រី APPF បានមាន ប្រសាសន៍ថា បន្ទាប់ពីបានជួបប្រជុំគ្នាជាច្រើនលើកច្រើនសារ ដើម្បីរៀបចំ និងកែសម្រួលខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់ប្រធានបទ ទាំង៣របស់ខ្លួន ក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំក្រុមសមាជិកសភាស្រ្តីនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF  បានពិភាក្សាគ្នា បញ្ចប់លើការកែសម្រួលពាក្យពេចន៍ និងខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចទាំង៣ហើយ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា បន្ទាប់មកនឹងបញ្ជូនទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ និងប្រឹក្សាយោបល់គ្រប់វិស័យរបស់គណៈប្រតិភូកម្ពុជាក្នុងពេលឆាប់ៗ នេះ។

ក្នុងកិច្ចប្រជុំនាពេលនេះ មានការចូលពីសមាជិកសមាជិការដ្ឋសភា តំណាងក្រសួងកិច្ចការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា និងមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ប្រធានបទទាំងបីរបស់ក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្ត្រីមាន៖
១-ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីនិងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកប ដោយចីរភាព។
២-ធានាការផ្ដល់សមភាពរវាងស្ត្រីនិងបុរស ក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
៣-លើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

បន្ទាប់ពីបានបញ្ចប់ការកែសម្រួលខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់ប្រធានបទទាំង៣រួចមក លោកជំទាវ និន សាផុន ក៏បានស្នើសុំឲ្យ ក្រុមការងារធ្វើការបកប្រែមកជាភាសាជាតិឲ្យបានឆាប់ ដើម្បីដាក់ជូនទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ និងប្រឹក្សាយោបល់គ្រប់វិស័យរបស់ គណៈប្រតិភូកម្ពុជា យ៉ាងយូរត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ លោកជំទាវក៏បានបែងចែកភារកិច្ចដល់ក្រុមការងារ ត្រូវបន្តជួយធ្វើបន្ថែមទៀតដែរ គឺជួយ ពិនិត្យផ្ទៀងផ្ទាត់ប្រៀបធៀបសេចក្ដីព្រាងសេចក្ដីសម្រេច ដែលស្នើឡើងដោយប្រទេសឥណ្ឌូនេស៊ី និងប្រទេសរុស្ស៊ី​ ថាតើមានចំណុចណាខ្លះដែលដូច ឬស្រដៀងនឹងសេចក្ដីព្រាងសេចក្ដីសម្រេចរបស់យើង និងចំណុចណាខ្លះដែលយើងមិនបានលើកឡើង។ លោកជំទាវ បានប្រគល់ភារកិច្ចឲ្យខាង វិទ្យាស្ថានសភាកម្ពុជាជួយសិក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជួយ សិក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ប្រទេសរុស្ស៊ី។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary ​Forum” (APPF) ជាអង្គការសភា ក្នុងតំបន់មួយដែលមានសមាជិកក្នុងពេលបច្ចុប្បន្ននេះមានចំនួន២៧ប្រទេស។ (APPF)បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភាកម្ពុជាបានចូលជាសមាជិក (APPF) តាំងពីឆ្នាំ១៩៩៥មក ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឆ្នាំលើកទី២៧ APPF ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ខាងមុខ នៅក្នុងខេត្តសៀមរាប។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន