សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ
គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 7:03:19 PM )

គណៈកម្មការសិទ្ធិមនុស្សរបស់សភាកម្ពុជា ដែលមានរដ្ឋសភា និងព្រឹទ្ធសភា បានកំពុងត្រៀមរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នាពេលខាងមុខនេះ ឲ្យបានអធិកអធម។ ការប្រុងប្រៀបរៀបចំនេះ បានលើកមកពិភាក្សាគ្នា រវាង      ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃរដ្ឋសភា និងឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៏ថា សភាកម្ពុជា តែងតែរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំ ហើយបើ និយាយជារួមនៅកម្ពុជាវិញ សេរីភាពនិងសិទ្ធិមនុស្សត្រូវបានធានាដោយច្បាប់កំពូល។ ជារៀងរាល់ឆ្នាំ ការអបអរសាទរទិវាសិទ្ធិមនុស្ស បានរៀបចំ ធ្វើយ៉ាងទូលំទូលាយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអង្គការសង្គមស៊ីវិល។

កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា និងព្រឹទ្ធសភា នាឱកាសនេះ បានពិភាក្សាលើ​ប្រធានបទ សម្រាប់អបអរទិវាសិទ្ធិមនុស្ស ១០ធ្នូ នោះផងដែរ៕