រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងប្រជាជនចិន
ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងប្រជាជនចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:53:02 PM )

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត​ និងទំនាក់ទំនងរដ្ឋសភា​ ព្រឹទ្ធសភា នៃរដ្ឋសភា និងជាតំណាង រាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម លី ហ្វី សមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ខណៈពេលដែលគណៈប្រតិភូមកបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លី ហ្វី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសភាប្រជាជនចិន ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ដែលនេះជាការបង្ហាញអោយឃើញ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរដែលកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមប្រធានគណៈប្រតិភូបានមានប្រសាសន៍ថា បន្ទាប់ពីគណៈកម្មាធិការរដ្ឋធម្មនុញ្ញ​ និងច្បាប់​ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសបាន បង្កើតឡើងកន្លងមក នេះជាលើកទី១ហើយដែលបានចេញមកបំពេញទស្សនៈកិច្ចនៅបរទេស។ ជាមួយគ្នា​នេះ​ ឯកឧត្តម លី ហ្វី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា រាជធានីភ្នំពេញនឹងដើរតួនាទី យ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធ៌ម ការធ្វើពាណិជ្ជកម្មទៅវិញទៅមកជាមួយប្រទេសចិន ផងដែរ។

ឯកឧត្តម លី ហ្វី បានលើកឡើងថា ការជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផ្នែកច្បាប់ និងកិច្ចសហប្រតិបត្តិការគ្នាផ្នែកច្បាប់ គឺបានផ្តល់នូវអត្ថប្រយោជន៍ជា វិជ្ជមាន និងជាការផ្តល់ការគាំពារផ្នែកច្បាប់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។

នៅក្នុងឱកាសនោះ​ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់នូវគោលនយោបាយសេរីពហុបក្ស និងមានការ រៀបចំការបោះឆ្នោតទៅតាមពេលវេលាដែលច្បាប់បានកំណត់។ ឯកឧត្តមបន្តថា នៅកម្ពុជាការបោះឆ្នោតត្រូវបានបែងចែកចេញជាពីរ គឺការបោះឆ្នោត សកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតសកលគឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសរដ្ឋបាលមូលដ្ឋាន ថ្នាក់ទាបបំផុត គឺក្រុមប្រឹក្សាឃុំសង្កាត់ ដោយមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ចំណែកឯ ការបោះឆ្នោតអសកលគឺជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត និងជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលការ បោះឆ្នោតអសកលនេះ គឺបោះដោយក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្រ្តតែប៉ុណ្ណោះ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ជម្រាបជូនអំពីរចនាសម្ព័ន្ធរបស់រដ្ឋសភាកម្ពុជា និងការបំពេញតួនាទីភារកិច្ចសំខាន់ទាំងបីរបស់រដ្ឋសភា ដែលមាន ទី១-គឺការតាក់តែង​ និងអនុម័តច្បាប់ ទី២-ការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ និងទី៣-ភាពជាតំណាងរបស់ ប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានវាយតម្លៃខ្ពស់ចំពោះចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ដែលពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនឥតឈប់ឈរ។ ឯកឧត្តមបន្តថា ជាការពិតនៅក្នុងចំណងទាក់ទងការទូតរយៈពេល៦០ឆ្នាំមកនេះ រដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរ តែងតែបានពូនជ្រុំនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ ពិសេសតាមរយៈការដាក់ចេញនូវគោលនយោបាយការទូតរបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយចំណងទាក់ទងកម្ពុជា-ចិន បង្កើតបាននូវ ផលប្រយោជន៍ដល់ប្រទេសទាំងពីរយ៉ាងច្រើនលើគ្រប់វិស័យ ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន