រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ផ្តើមសិក្សាច្បាប់ថវិកាឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាឆ្នាំ២០១៧ រួមគ្នា
គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ផ្តើមសិក្សាច្បាប់ថវិកាឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាឆ្នាំ២០១៧ រួមគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:49:33 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តើមពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧ រួមគ្នា នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ ចំណែក តំណាងរាជរដ្ឋាភិបាលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ គឺជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស កម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការផ្ទាល់ បានរៀបចំសេចក្តីព្រាងច្បាប់ទំាងពីរ នេះឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបកិច្ចប្រជុំថា ការកសាងសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ឡើង ដើម្បីឆ្លើយតបទៅនឹង សេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាតាម រយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រដល់ការអនុវត្តកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដូចមានចែងក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក៏ដូចជាបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព ៤យ៉ាង គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានគំាទ្រការលើកឡើងរបស់តំណាង រាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ថា ថវិកាឆ្នាំ២០១៩ នឹងដើរតួនាទី ជាឧបករណ៍គោលនយោបាយដ៏មានសារៈសំខាន់ ដើម្បីអនុញ្ញាតឲ្យ រាជរដ្ឋាភិបាលអនុវត្តនូវ “ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣” និង“យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤” ដើម្បីបន្តរក្សាស្ថិរភាព នយោបាយ បន្តពង្រឹង និងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ បន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាន នូវប្រសិទ្ធិភាពខ្ពស់ក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឈានទៅសម្រេចឲ្យបាននូវគោលនយោបាយគ្រឹះ គឺការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចដោយចីរភាពក្នុងរយៈ ពេលវែង មានអត្រាខ្ពស់ប្រមាណ៧%ក្នុងមួយឆ្នាំនៅលើមូលដ្ឋានទូលាយ និងមានសមត្ថភាពប្រកួតប្រជែងជាងមុន។

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរខាងលើយ៉ាងល្អិតល្អន់ និងតាមនីតិវិធី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន