រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » រដ្ឋសភាសហការជាមួយនាយកដ្ឋានអង្គរក្ស ត្រៀមរៀបចំការពារសន្តិសុខក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)
រដ្ឋសភាសហការជាមួយនាយកដ្ឋានអង្គរក្ស ត្រៀមរៀបចំការពារសន្តិសុខក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:45:02 PM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) បានជួបប្រជុំជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០១៩ខាងមុខនេះ នៅខេត្តសៀមរាប។ ឯកឧត្តម ហ៊ុន ណេង បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ រៀបចំផែនការតាមមុខសញ្ញាក្នុងការផ្តល់សុវត្ថិភាពជូនគណៈប្រតិភូទាំងអស់ដែលនឹងចូលរួមកិច្ចប្រជុំនេះ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ មានសភាប្រទេសចំនួន២៧ជាសមាជិក។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកា សភានេះ កាលពីឆ្នាំ១៩៩៥។ កិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

ឯកឧត្តម ហ៊ុន ណេង បានគូសបញ្ជាក់ថា ការងារសន្តិសុខ គឺត្រូវផ្តល់សុវត្ថិភាពជូនគណៈប្រតិភូនៅពេលដំណើរការនៃកិច្ចប្រជុំ និងនៅមុននិងក្រោយ កិច្ចប្រជុំផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋសភាបានត្រៀមជាស្រេចក្នុងការផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច ដើម្បីឲ្យដំណើរការកិច្ចប្រជុំ នាពេលខាងមុខនោះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន