រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្ដម ហ៊ុន ណេង៖ វត្តអារាមមិនត្រឹមជាទីគោរព សក្ការៈ តែជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សផងដែរ
ឯកឧត្ដម ហ៊ុន ណេង៖ វត្តអារាមមិនត្រឹមជាទីគោរព សក្ការៈ តែជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សផងដែរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:44:19 PM )

ឯកឧត្ដម ហ៊ុន ណេង តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម បានលើកឡើងថា ទីអារាមជាកន្លែងដ៏មានសារៈសំខាន់ សម្រាប់ពុទ្ធបរិស័ទគោរពបូជា ធ្វើបុណ្យទានផ្សេងៗតាមសទ្ធារបស់ខ្លួន។ ក្រៅពីនោះ ទីអារាមគឺជាកន្លែងតម្កល់ទុកឯកសារ គម្ពីរនានា ទាំងខាងអាណាចក្រ និងពុទ្ធចក្រ ហើយក៏ជា កន្លែងសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ទាំងផ្នែកចំណេះដឹង និងសីលធម៌ទៀតផង។

ឯកឧត្តមតំណាងរាស្រ្តបានលើកឡើងដូច្នេះ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្ដរតនរង្សី (ហៅវត្ដទួលកែវ) នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងវត្ដភ្នំជ័យគីរី (ហៅវត្ដហាន់ជ័យ) នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ណេង ដែលជាសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ នៃរដ្ឋសភា ផងនោះ បានលើកឡើងថា ថ្នាក់ដឹកនាំរបស់កម្ពុជា ក្នុងនោះមានដូចជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សុទ្ធសឹង បានបួសរៀន និស្នាក់អាស្រ័យនឹងវត្តអារាម។ ឯកឧត្ដម ហ៊ុន ណេង មានប្រសាសន៍បន្តថា នៅតាមវត្តអារាម ពុំត្រឹមតែមានព្រះវិហារ កុដិ និងសមិទ្ធផលសម្រាប់គោរពសក្ការៈប៉ុណ្ណោះទេ តែវត្តអារាមមានសាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកសាកលវិទ្យាល័យ ដែលជាថ្នាលបណ្ដុះបណ្ដាល ចំណេះដឹងទៀតផង។

"សព្វថ្ងៃនេះ បើយើងប្រៀបធៀបផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺកំពុងបាននឹងដើរទន្ទឹម និងរីកចម្រើនជាមួយគ្នា។ ការរីកចម្រើនទាំងអស់នេះ គឺបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ" នេះជាការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន ណេង

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅទូទាំងស្រុកនេះ មានវត្តចំនួន៤១ ដែលមាន ព្រះសង្ឃចំនួន៥៧៥អង្គ ភិក្ខុ១២២អង្គ សាមណេរ៤៥៣អង្គ និងមានអាចារ្យ១៩៧នាក់។ វត្តរតនរង្សី ហៅវត្តទួលកែវ ស្ថិតនៅភូមិព្រែករលួស មានព្រះសង្ឃ១៥អង្គ ភិក្ខុ២អង្គ សាមណេរ​១៣អង្គ និងអាចារ្យ គណៈកម្មការ១៤នាក់ ។

លោកអភិបាលស្រុកបានលើកឡើងថា បន្ទាប់ពីសង្គ្រាម ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ ទាំងវត្តរតនរង្សី និងវត្ដ ភ្នំជ័យគីរី មានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមាន លោកឧកញ៉ា ឡាយ ប៊ុនប៉ា និង លោកជំទាវ ឡាយ ឈុននី បានមានសទ្ធាក្នុងការកសាង សមិទ្ធផលនានាក្នុងវត្តទាំងពីរនេះ ដែលចំណាយអស់ទឹកប្រាក់សាងសង់សរុបជិត១.៥លានដុល្លារ ដែលបានសម្ពោធនាឱកាសនេះ។

ឯកឧត្ដម ហ៊ុន ណេង បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ព្រមទាំង កូនចៅ ក្រុមគ្រួសារទាំងអស់ ដែលបាន បរិច្ចាគថវិកាផ្ទាល់ខ្លួនកសាងសមិទ្ធនានាក្នុងវិស័យព្រះពុទ្ធសាសនាសម្រាប់ពុទ្ធបរិស័ទគោរពបូជា។

ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានបំពាក់នូវគ្រឿងឥស្សរិយយសដល់សប្បុរសជន ដែលបានចូលរួម ចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានប្រគេនបច្ច័យកសាងសមិទ្ធផលបន្ថែមទៀតក្នុងវត្តទាំងពីរ ក្នុង១វត្តៗបច្ច័យ៥លានរៀល។ ជូនលោក- តាលោកយាយ២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល។ ឧបត្ថម្ភសាលាស្រុកថវិកា១លានរៀល សាលាឃុំ៥០ម៉ឺនរៀល ឧបត្ថម្ភកងកម្លាំង ទាំង៣ប្រភេទ ក៏ដូចជាប៉ុស្តិ៍នគរបាល ប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារ ក្នុង១អង្គភាពៗថវិកា៣០ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ៤០នាក់ ម្នាក់ៗសារុង១ ថវិកា៣ម៉ឺនរៀល។ សិស្សកាយរឹទ្ធ សិស្សកាកបាទក្រហម និងយុវជនសសយក១៥០នាក់ ម្នាក់ថវិកា១ម៉ឺនរៀល។ សិស្សានុសិស្សចំនួន ១.៦១២នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៥ពាន់រៀល។ ដោយឡែក ប្រជាពលរដ្ឋដែលបានចូលរួម៥០០នាក់ ម្នាក់ៗទទួលបាន សារុង១ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន