សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា ទៅសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី
គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា ទៅសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/24/2017 12:42:04 AM )

គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង​អំពើពុករលួយ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច សិក្សាស្វែងយល់ ពីវិស័យ​ការ​ងារ ដែលជាការទទួលបន្ទុក របស់គណៈកម្មការ ពិសេសកិច្ចការប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។

មុនការចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហូរ វ៉ាន់ ​​ប្រធានគណៈប្រតិភូ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និង ប្រឆំាងអំពើពុករលួយនៃរដ្ឋសភា បានមានប្រសាសន៍​ឲ្យ​ដឹងថា ដំណើរបំពេញបេ​ស​កកម្ម នៅក្រៅប្រទេសនាពេលនេះ គឺដើម្បីដកស្រង់ បទ ពិសោធន៍ និង​ធ្វើការស្រាវជ្រាវពីការប្រយុទ្ធប្រឆាំង អំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី​។ ជាពិសេសគណៈប្រតិភូនឹង សិក្សាពីការអនុវត្តច្បាប់ ប្រឆំាង អំពើពុករលួយ នៅក្នុងប្រទេសម៉ាឡេស៊ីនេះ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន