ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជម្រាបអ្នកវិនិយោគចិនថា កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ អ្នកវិនិយោគបរទេសទាំងអស់__ សភាកម្ពុជាដាក់ចេញផែនការការងារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំ ASEP លើកទី១១ នៅចុងឆ្នាំ២០២០__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅចូលរួមពិធីរាជាភិសេកគ្រងរាជព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន__ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់__ អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា__ លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ__ សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ៕


ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/28/2016 1:53:31 AM )

ឯកឧត្តម ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី០២ ខែ​មេ​សា ឆ្នាំ​២០១៦​ ។

ដំណើរទស្សនកិច្ចនេះ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់ គូសបញ្ជាក់ថា ដើម្បីសិក្សា​ដកស្រង់​បទពិសោធន៍​ជុំវិញការអនុវត្តតួនាទី និងភារកិច្ច របស់​ស្ថាប័នពាក់ព័ន្ធកិច្ចការប្រឆំាងអំពើពុករ​លួយ​​មួយ​ចំនួន របស់ប្រ​ទេស​ចិន រួមទំាងសភាផង ក្នុងការបង្ការ ការទប់ស្កាត់ និងប្រឆាំង​អំពើ​ពុករលួយ នៅក្នុងប្រទេសគេ។

មុនចេញដំណើរទៅបំពេញបេសកកម្មនេះ នៅព្រឹកថ្ងៃទី២៧ មីនា  នៅឯអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហូរ វ៉ាន់ បានសម្តែងក្តីសង្ឃឹមថា តាមរយៈដំណើរ ​ទស្សនកិច្ច​នាពេលនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹង​ទទួលបានបទពិសោធន៏ ចំណេះដឹងថ្មី​ល្អៗ​ ពីស្ថាប័ន​ពាក់​ព័ន្ធ​ប្រឆំាងអំពើពុករលួយ នៅប្រទេសចិន ​ដើម្បី​ទុក​ជាមូលដ្ឋាន​ ចំណេះដឹង​សម្រាប់​គណៈកម្មការ អនុវត្តការងារជាក់ស្តែងបន្ថែមទៀត៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន