រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » គណៈកម្មការទី១០នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពនៃការទប់ស្កាត់ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកម្មវិធីកំណែទម្រង់របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
គណៈកម្មការទី១០នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពនៃការទប់ស្កាត់ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកម្មវិធីកំណែទម្រង់របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/24/2016 3:02:22 PM )

គណៈកម្មការ​អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដឹកនាំដោយ ​ឯកឧត្តម អាយ ខន ប្រធានគណៈកម្មការស្តីទី​ បានអញ្ជើញ ចុះសិក្សាស្វែងយល់​ពីវឌ្ឍនភាពនៃការទប់ស្កាត់ការប្រឆាំង​អំពើពុករលួយ និងការអនុវត្ត​កម្មវិធី​កំណែទម្រង់របស់ក្រសួង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃ ២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

នៅក្នុងជំនួបជាមួយ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញ​វត្ថុ ឯកឧត្តម អាយ ខន បានជម្រាបជូនថា គណៈកម្មការចុះមកកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុនាពេលនេះ គឺដើម្បី​ចង់ដឹងអំពីវឌ្ឍនភាព ពីការ​ទប់​ស្កាត់​ការ​ប្រឆាំងអំពើពុក​រលួយ​ និងវឌ្ឍន​ភាពនៃការអនុវត្ត​កម្មវិធី​កំណែទម្រង់​ របស់ក្រសួង សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្នុង​កិច្ច​ប្រតិបត្តិការថវិកា​ និង​ការកៀងគរប្រមូលថវិកា ដើម្បីទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពល​រដ្ឋ​​ឲ្យកាន់តែប្រសើរ​ឡើង​ ។

ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍​ជម្រាប​ជូនគណៈប្រតិភូរដ្ឋសភាថា ពាក់ព័ន្ធទៅនឹងវឌ្ឍន ភាពនៃការទប់ស្កាត់ ការប្រឆាំងអំពើពុករលួយ ក្រសួង​បានអនុវត្តចាប់តាំងពីឆ្នាំ២០០៤មក​ ដោយចែកចេញជា៤ដំណាក់កាល។ ដំណាក់កាលទី១ គឺអនុវត្ត​ពីឆ្នាំ​២០០៤​ដល់ឆ្នាំ២០០៨ ហើយពីឆ្នាំ២០០៨មកដល់ពេលបច្ចុប្បន្ន គឺកំពុងអនុវត្តដំណាក់កាលទី២។ ការអនុវត្ត​នេះគឺផ្តោតសំខាន់ទៅលើ ការជឿទុកចិត្តបាននៃថវិកា បន្ទាប់ពីនោះគឺត្រូវធ្វើការកែទម្រង់ ​ធានាឲ្យ​បាន​នូវ​គណនេយ្យភាព គឺរៀបចំ ចំណូលចំណាយឲ្យបានត្រឹមត្រូវ ដែលជា គោលដៅសំខាន់ក្នុងការពង្រឹង​យន្តការ​សវនកម្ម ដើម្បីផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ការកែទម្រង់ហិរញ្ញវត្ថុ គឺវាពាក់ព័ន្ធទៅនឹងការធានា​នូវ​អភិ​បាល​កិច្ចល្អ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីឲ្យ ស្របទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់​រាជរដ្ឋា​ភិបាល​​​ដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែល សម្ដេច បានដាក់ចេញ នូវអភិក្រម៤យ៉ាងគឺ ទី១​ឆ្លុះកញ្ចក់ ទី២ងូតទឹក ទី៣ដុសក្អែល និងទី៤ព្យាបាល ហើយចំនុចទាំង៤នេះ អាចធានាបាននូវ​អភិបាលកិច្ច​ល្អ​​ក្នុងការកែទម្រង់ស៊ីជម្រៅ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ដោយបានដាក់ចេញនូវ ផែនការសកម្មភាពការងារប្រចាំឆ្នាំ​ ដោយមានការសម្រប​សម្រួល​ជាមួយក្រសួង ស្ថាប័នផ្សេងៗ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក ឯកឧត្តម​ប្រធាន គណៈកម្មការទី១០ស្តីទី បានថ្លែង ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់ចំពោះការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ក៏ដូចជា​ការងារកំណែទម្រង់ស៊ីជម្រៅ​របស់រាជរដ្ឋា​ភិបាល ​ដើម្បី​ធានា​បាន​នូវ​គណនេយ្យភាព អភិបាលកិច្ចល្អ និងឈានទៅរក ការលុបបំបាត់អំពើពុករលួយ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន